គោលដៅនិងអត្ថប្រយោជន៍នៃការប្រឡង
試験の目的とメリット
គោលដៅ
目的
វិស័យកសិកម្មនៅប្រទេសជប៉ុនកំពុងជួបបញ្ហាធ្ងន់ធ្ងរដោយសារការខ្វះកម្លាំងពលកម្ម។ អាស្រ័យហេតុនេះ ទិដ្ឋាការស្នាក់នៅថ្មីគឺ”សមត្ថភាពជំនាញជាក់លាក់” ត្រូវបានបង្កើតឡើង ដែលជាយន្តការថ្មីមួយដែលទទួលយកកម្លាំងពលកម្មពីធនធានមនុស្សជាជនបរទេសដែលមានសមត្ថភាពនិងអាចចូលបម្រើការងារបានភ្លាមៗនៅក្នុងវិស័យកសិកម្មនៅប្រទេសជប៉ុន។
គម្រោងនេះត្រូវបានរំពឹងទុកជាខ្លាំងថានឹងអាចជួយទ្រទ្រង់នូវការថែរក្សានិងអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសជប៉ុន បន្ថែមពីលើប្រព័ន្ធហ្វឹកហ្វឺតជំនាញសម្រាប់ជនបរទេស។ តាមរយៈគម្រោងនេះ ជនបរទេសដែលនឹងចូលបម្រើការងារនៅក្នុងវិស័យកសិកម្ម ចាំបាច់ត្រូវបំពេញល័ក្ខខ័ណ្ឌផ្នែកចំណេះដឹងនិងសមត្ថភាពជំនាញជាដើមដែលទាក់ទងនឹងវិស័យកសិកម្មដែលប្រទេសជប៉ុនបានកំណត់។
ដោយហេតុនេះ ដោយបានទទួលជំនួយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នីតិបុគ្គលសមាគមរួមបញ្ចូលទូទៅ សភាកសិកម្មជាតិបានចាប់ផ្ដើមអនុវត្តការប្រឡង(ប្រឡងវាស់ស្ទង់សមត្ថភាពជំនាញកសិកម្ម)ដើម្បីពិនិត្យវាយតម្លៃលើចំណេះដឹងនិងសមត្ថភាពជំនាញពាក់ព័ន្ធនឹងកសិកម្មរបស់ជនបរទេស នៅមុនពេលពួកគេមកដល់ប្រទេសជប៉ុនចាប់ពីឆ្នាំ2019មក។
នៅក្នុងនោះ នឹងមានការអនុវត្តការប្រឡងចំនួន2ប្រភេទ គឺ “កសិកម្មដាំដំណាំ”និង“កសិកម្មចិញ្ចឹមសត្វ”។ នៅក្នុងការប្រឡងទាំង2ប្រភេទនេះ គឺមានបញ្ចូលសំណួរប្រឡងដើម្បីពិនិត្យនិងវាយតម្លៃថាតើបេក្ខជនមានសមត្ថភាពភាសាជប៉ុនចាំបាច់គ្រប់គ្រាន់សម្រាប់ការចូលរួមនៅក្នុងសកម្មភាពគាំទ្រវិស័យកសិកម្មដែរឬទេ។
អត្ថប្រយោជន៍
メリット
បេក្ខជនដែលប្រឡងជាប់នៅក្នុងការប្រឡងនេះ នឹងត្រូវបានទទួលស្គាល់ជា“បុគ្គលដែលមានសមត្ថភាពជំនាញដែលទាមទារចំណេះដឹងឬបទពិសោធន៍កម្រិតប្រហាក់ប្រហែលពាក់ព័ន្ធនឹងកសិកម្ម” ដែលនេះជាល័ក្ខខ័ណ្ឌចាំបាច់ដើម្បីបម្រើការងារនៅក្នុងប្រទេសជប៉ុន។ ខ្លឹមសារដែលទាក់ទងនឹងល័ក្ខខ័ណ្ឌចាំបាច់នោះត្រូវបានសង្ខេបនៅក្នុងផ្នែក“ល័ក្ខខ័ណ្ឌចាំបាច់នៅក្នុងប្រព័ន្ធ■”។ សូមបញ្ជាក់ថា ដើម្បីអាចបម្រើការងារនៅក្នុងប្រទេសជប៉ុនតាមរយៈគម្រោងនេះបាន បេក្ខជនត្រូវតែត្រូវបានទទួលឲ្យបម្រើការងារដោយស្ថាប័នទទួលជនបរទេសដែលសមស្រប។