ល័ក្ខខ័ណ្ឌចាំបាច់នៅក្នុងប្រព័ន្ធ
制度上の要件

  • អំពីមូលដ្ឋានពាក់ព័ន្ធនឹងធនធានមនុស្សជាជនបរទេសដែលមានសមត្ថភាពជំនាញជាក់លាក់ផ្នែកកសិកម្ម
    • ដើម្បីទទួលបានទិដ្ឋាការ “សមត្ថភាពជំនាញជាក់លាក់” និងបម្រើការងារក្នុងវិស័យកសិកម្ម លោកអ្នកចាំបាច់ត្រូវបំពេញមូលដ្ឋានដូចខាងក្រោម។
  •     
  • អំពី “សមត្ថភាពជំនាញដែលទាមទារចំណេះដឹងឬបទពិសោធន៍កម្រិតប្រហាក់ប្រហែល”
    • “សមត្ថភាពជំនាញដែលទាមទារចំណេះដឹងឬបទពិសោធន៍កម្រិតប្រហាក់ប្រហែល” នៅក្នុងចំណុច 1. (3) ខាងលើ គឺសំដៅលើបុគ្គលដែលត្រូវនឹងលក្ខខណ្ឌណាមួយខាងក្រោម។ គួរបញ្ជាក់ថា នៅក្នុងសមត្ថភាពជំនាញនេះ បន្ថែមពីលើចំណេះដឹងនិងជំនាញខាងកសិកម្ម គឺមានរួមបញ្ចូលសមត្ថភាពភាសាជប៉ុនដែលអាចស្តាប់យល់ខ្លឹមសារជាដើមអំពីការងារកសិកម្មដែលត្រូវបានណែនាំជាភាសាជប៉ុ់ន។
      • <ករណីបម្រើការងារកសិកម្មដាំដំណាំ>
        • អ្នកដែលបានបញ្ចប់ដោយជោគជ័យនូវវគ្គហ្វឹកហ្វឺនសមត្ថភាពជំនាញកម្រិតទី2ដែលពាក់ព័ន្ធនឹងកសិកម្មដាំដំណាំ
        • អ្នកដែលបានប្រឡងជាប់ការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញកសិកម្ម(ផ្នែកកសិកម្មដាំដំណាំទូទៅ)
      • <ករណីបម្រើការងារកសិកម្មចិញ្ចឹមសត្វ>   
        • អ្នកដែលបានបញ្ចប់ដោយជោគជ័យនូវវគ្គហ្វឹកហ្វឺនសមត្ថភាពជំនាញកម្រិតទី2ដែលពាក់ព័ន្ធនឹងកសិកម្មចិញ្ចឹមសត្វ
        • អ្នកដែលបានប្រឡងជាប់ការប្រឡងវាស់ស្ទង់សមត្ថភាពជំនាញកសិកម្ម(ផ្នែកកសិកម្មចិញ្ចឹមសត្វទូទៅ)
  • អំពី “មានសមត្ថភាពភាសាជប៉ុនកម្រិតមូលដ្ឋាន”
    • “មានសមត្ថភាពភាសាជប៉ុនកម្រិតមូលដ្ឋាន” នៅក្នុងចំណុច 1.(4) ខាងលើ គឺសំដៅការមានសមត្ថភាពភាសាជប៉ុនត្រឹមកម្រិតដែលអាចសន្ទនាប្រចាំថ្ងៃបានខ្លះនិងមិនមានបញ្ហាក្នុងការរស់នៅ។ ជាក់ស្តែង គឺជាបុគ្គលដែលត្រូវនឹងលក្ខខណ្ឌណាមួយខាងក្រោម។
      • អ្នកដែលបានប្រឡងជាប់តេស្តមូលដ្ឋានភាសាជប៉ុនដែលអនុវត្តដោយនីតិបុគ្គលរដ្ឋបាលឯករាជ្យមូលនិធិប្រទេសជប៉ុន
      • អ្នកដែលបានប្រឡងជាប់ការប្រឡងតេស្តសមត្ថភាពភាសាជប៉ុន(កម្រិតN4ឡើងទៅ)ដែលអនុវត្តដោយនីតិបុគ្គលរដ្ឋបាលឯករាជ្យមូលនិធិប្រទេសជប៉ុននិងសមាគមផ្តល់ជំនួយការអប់រំអន្តរជាតិជប៉ុន។
      • អ្នកដែលបានបញ្ចប់ដោយជោគជ័យនូវការហ្វឹកហ្វឺនសមត្ថភាពជំនាញកម្រិតទី2។