អំពីការអនុវត្តការប្រឡងនៅក្នុងប្រទេសជប៉ុន
日本国内での試験の実施について
ក្នុងប្រព័ន្ធជំនាញសមត្ថភាពជាក់លាក់ លោកអ្នកនឹងត្រូវបម្រើការងារនៅក្នុង“កសិកម្មដាំដំណាំ”និង“កសិកម្មចិញ្ចឹមសត្វ”។
ក្នុងករណីលោកអ្នកដែលកំពុងបម្រើការងារផ្នែក“កសិកម្មដាំដំណាំ” មានបំណងចូលបម្រើការងារផ្នែក“កសិកម្មចិញ្ចឹមសត្វ”វិញនៅក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសជប៉ុន ឬក៏ ក្នុងករណីលោកអ្នកដែលកំពុងបម្រើការងារផ្នែក“កសិកម្មចិញ្ចឹមសត្វ” មានបំណងចូលបម្រើការងារផ្នែក“កសិកម្មដាំដំណាំ”វិញ ពួកគេអាចចូលរួមការប្រឡងសាជាថ្មីនៅក្នុងប្រទេសជប៉ុនសម្រាប់ផ្នែកដែលពួកគេមានបំណងចង់ចូលបម្រើការងារ។
ចំពោះលោកអ្នកដែលស្នាក់នៅក្នុងប្រទេសជប៉ុនក្នុងនាមជាសិក្ខាកាមជំនាញជនបរទេស គឺត្រូវបានកំណត់មិនអាចឲ្យប្រឡងបានជាដើម។ ព័ត៌មានលម្អិត សូមពិនិត្យក្នុង “គោលការណ៍ណែនាំអំពីការអនុវត្តការប្រឡង”ខាងក្រោម។